News Detail

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

Published Date: January 10, 2026

Resource: OWSO

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកអុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្រ្តីទាំងអស់បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យវឌ្ឍនភាពការងារ និងវាយតម្លៃនូវសមិទ្ធផលដែលសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំកន្លងមក ព្រមទាំងកំណត់នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះ សំដៅដាក់ចេញទិសដៅការងារឆ្នាំបន្ទាប់ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតប និងប្រកបដោយស័ក្តិសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ(២០២៤-២០២៨) និងផែនការយុទ្ធសាស្រ្តស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ជាពិសេសកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីសន្និបាតនេះដែរ ពិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង អភិបាលរងរាជធានី ខេត្ត ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នាយករដ្ឋបាលសាលារាជធានី ខេត្ត និងមន្រ្តីគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាល។ ចំពោះពិធីបិទប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលជួយការងារអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្រ្តីជាច្រើនរូប។

Recently News