News Detail
កិច្ចប្រជុំពិភាក្សាលើការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ
Resource: OWSO
ទីស្តីការក្រសួងមហាផ្ទៃ៖ ផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងគោលបំណងជំរុញការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាព ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងអ្នកពាក់ព័ន្ធសរុបប្រមាណ២០រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ រួមមាន៖
• ពិភាក្សាលើការរៀបចំយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ
• ការធ្វើសន្ធានកម្មទិន្នន័យការតភ្ជាប់ (Integration) រវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ជាលទ្ធផល អគ្គនាយកដ្ឋានទាំងពីរបានឯកភាពបន្តកិច្ចសហការលើការងារបច្ចេកទេស ដើម្បីធានាឱ្យបាននូវការតភ្ជាប់ប្រព័ន្ធទិន្នន័យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ។
