News Detail

កិច្ចប្រជុំពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ីអំពីការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

Published Date: March 11, 2026

Resource: OWSO

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី

អំពីការអនុវត្តគម្រោងរដ្ឋាភិបាលឌីជីថលកម្ពុជានៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុន PwC និងលោក លោកស្រីមន្ត្រីបច្ចេកទេសពាក់ព័ន្ធ សរុបចំនួន ២០នាក់។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើជំហររបស់ក្រសួងមហាផ្ទៃចំពោះរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន PwC ព្រមទាំងពិនិត្យលើផែនការអនុវត្តផ្អែកតាមអនុសាសន៍ដែលបានសិក្សាកន្លងមក។ 

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាពាក់ព័ន្ធនឹងការអភិវឌ្ឍថ្នាលសេវាសាធារណៈតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ ការពង្រីកការផ្តល់សេវាអនឡាញនៅរដ្ឋបាលក្រុង ស្រុក ការរៀបចំប្រព័ន្ធទូទាត់តាមឌីជីថល និងលទ្ធភាពនៃការពង្រឹងកិច្ចសហការបន្ថែមនាពេលខាងមុខ។

ជាចុងបញ្ចប់ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី បន្តជួយគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជា ជាពិសេសការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ លើចំណុចមួយចំនួន៖

១. បន្តផ្តល់ការគាំទ្រលើការពង្រីកគោលដៅបន្ថែមទៀតសម្រាប់ការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក

២. បន្តជួយលើការរៀបចំធ្វើទំនើបកម្មកម្មវិធីព័ត៌មានវិទ្យា និងលទ្ធភាពក្នុងការធ្វើទំនើបកម្មនីតិវិធីរដ្ឋបាលនៅក្នុងការិយាល័យច្រកចេញចូលតែមួយ (Full Scale Digitalization in OWSO)

៣. បន្តគាំទ្រលើការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានា និងការរៀបចំទស្សនៈកិច្ចសិក្សានៅបរទេស

៤. ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើការសិក្សា និងរៀបចំនូវមជ្ឈមណ្ឌលផ្តល់សេវារដ្ឋបាល (Unified-public services mall) ដែលនឹងប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលគ្រប់វិស័យជូនប្រជាពលរដ្ឋ ដូចជា៖ ការសិក្សាអំពីទស្សទាននៃការរៀបចំមជ្ឈមណ្ឌលផ្តល់សេវារដ្ឋបាល ការរៀបចំគំរូប្លង់អគារ និងការកសាងសមត្ថភាពមន្រ្តី ជាដើម។

 

Recently News