News Detail
កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើលទ្ធផលការងារចុះផ្ទៀងផ្ទាត់ និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដីធ្លី និងផ្ទះសម្បែងរងផលប៉ះពាល់និងខូចខាតដោយសារការឈ្លានពានរបស់កងទ័ពថៃ និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារនិងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ
Published Date: February 13, 2026
Resource: OWSO
ក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលការងាររបស់ក្រុមការងារចុះផ្ទៀងផ្ទាត់ និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដីធ្លី និងផ្ទះសម្បែងរងផលប៉ះពាល់ និងខូចខាតដោយសារការឈ្លានពានរបស់កងទ័ពថៃ និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារនិងការផ្ដល់សេវារដ្ឋបាលនៅយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្ដីទីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន ហុន ឯកឧត្តម ចាន់សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយករង លេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលសរុប២៥រូប។
កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សានេះ រៀបចំក្នុងគោលបំណងដើម្បីពិនិត្យលើលទ្ធផលការងាររបស់ក្រុមការងារចុះផ្ទៀងផ្ទាត់ និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដីធ្លី និងផ្ទះសម្បែងរងផលប៉ះពាល់និងខូចខាតដោយសារការឈ្លានពានរបស់កងទ័ពថៃ និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារ និងការផ្ដល់សេវារដ្ឋបាលនៅយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ ព្រមទាំងពិនិត្យលើបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ត។
