News Detail

កិច្ចប្រជុំពិភាក្សារៀបចំទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវាសុខភាពសត្វ និងផលតិកម្មសត្វ(ផលិតកម្ម និងបសុព្យាបាល) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលនៅសេសសល់

Published Date: August 18, 2022

Resource: OWSO

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវាសុខភាពសត្វ និងផលតិកម្មសត្វ(ផលិតកម្ម និងបសុព្យាបាល) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលនៅសេសសល់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរុបប្រមាណ២០រូប ដើម្បីបន្តពិភាក្សាក្នុងការរៀបចំទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវាសុខភាពសត្វ និងផលិតកម្មសត្វ(ផលិតកម្ម និងបសុព្យាបាល)នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលនៅសេសសល់។

Recently News