ព័ត៌មានលម្អិត

កិច្ច​ប្រជុំ​​ពិគ្រោះ​​យោបល់​​អំពី​​នី​តិ​វិធី​​នៃ​​ការទទួល ​និង​​ការ​សម្រុះ​សម្រួល​​ដោះស្រាយ​​បណ្តឹង​​នៅ​​រដ្ឋបាល​​ថ្នាក់​ក្រោម​​ជាតិ

ថ្ងៃចេញផ្សាយ: January 4, 2018

ប្រភព: OWSO

ខេត្ត​កែប៖ នា​ព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាយកដ្ឋាន​មុខងារ និង​ធនធាន សហការ​ជាមួយ​អង្គការ​ខុន​រ៉ាត់​អាឌិន​ណៅអ៊ែរ បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​នីតិវិធី​នៃ​ការទទួល និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​សណ្ឋាគារ Rock Royal Hotel and Resort ក្រុងកែប ខេត្ត​កែប។

កិច្ចប្រជុំ​នេះ​មាន​ការចួលរួម​ដោយ​លោក បួន ហេង ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន និង​តំណាង​អង្គការ​ខុន​រ៉ាត់​អាឌិន​ណៅអ៊ែរ ក្រុមការងារ​គណនេយ្យ​ភាព​ខេត្ត និង​មន្ត្រី​ទីចាត់ការ​ហិរញ្ញវត្ថុ​ខេត្ត​ដែល​អញ្ជើញ​មកពី​ខេត្ត​ចំនួន៥គឺ ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តតាកែវ រួមទាំង​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ និង​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រុង​កំពត ក្រុងកែប ក្រុងព្រះសីហនុ ក្រុង​ខេមរភូមិន្ទ និ​ក្រុង​ដូន​កែវ។

កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​បទពិសោធន៍ និ​បញ្ហា​ប្រឈម​នានា​នៃ​ការទទួល និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ធ្វើជា​មួលដ្ឋាន​ក្នុងការ​រៀបចំ​សៀវភៅ​ណែនាំ​ស្តីពី​នីតិវិធី​នៃ​ការទទួល និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​របស់​ការិយាល័យ​ប្រជាពលរដ្ឋ រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ។

ព័ត៌មានថ្មីៗ

មតិយោបល់