ព័ត៌មានលម្អិត

កិច្ច​ប្រជុំ​​ពិគ្រោះ​​យោបល់​​ស្ដី​ពី​​វឌ្ឍនភាព​ បញ្ហា​ប្រឈម​ និង​​សំណូម​ពរ​​របស់​​ក្រុម​ប្រឹក្សា​​រដ្ឋបាល​​ថ្នាក់​ក្រោម​​ជាតិ​

ថ្ងៃចេញផ្សាយ: February 13, 2018

ប្រភព: OWSO

រាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​សាលប្រជុំ​សណ្ឋាគារ​សុខា​ភ្នំពេញ​មានការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​អធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប តំណាងឱ្យ​ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រតិបត្តិ​លេខាធិការដ្ឋាន គ.ជ.អ.ប ដែលមាន​សមាសភាព​អ្នកចូលរួម​ដូចជា​តំណាង​ក្រសួងមហាផ្ទៃ តំណាង​លេខាធិការដ្ឋាន គ.ជ.អ.ប តំណាង​សម្ព័ន្ធភាព​ជាតិ​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ប្រមាណ​ជា១៣០នាក់។

កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ពិភាក្សា ដើម្បី​កែសម្រួល​និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៅលើ​របាយការណ៍ ស្តីពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់។

 

ព័ត៌មានថ្មីៗ

មតិយោបល់