ព័ត៌មានលម្អិត

គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា រៀបចំកិច្ចប្រជុំបើកសំណើហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទីប្រឹក្សាប្រតិបត្តិការគ្រប់គ្រងសំរាម

ថ្ងៃចេញផ្សាយ: June 6, 2025

ប្រភព: OWSO

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាអនុប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ ដើម្បីបើកសំណើហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទីប្រឹក្សាប្រតិបត្តិការគ្រប់គ្រងសំរាម ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំរបស់គម្រោង
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអង្គភាពគ្រប់គ្រងគម្រោង សមាសភាគទី២ ក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួន ២១នាក់។
ជាលទ្ធផល កិច្ចប្រជុំបានបើកសំណើហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងបី ដែលបានជាប់ក្នុងដំណាក់កាលវាយតម្លៃលើសំណើបច្ចេកទេស។ បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មការវាយតម្លៃជ្រើរើសទីប្រឹក្សា (CEC) នឹងបន្តនីតិវិធីវាយតម្លៃលើសំណើហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ និងរៀបចំរបាយការណ៍លទ្ធផលអំពីការវាយតម្លៃលើសំណើហិរញ្ញវត្ថុ និងសំណើបច្ចេកទេស។

 

ព័ត៌មានថ្មីៗ

មតិយោបល់