News Detail
ពិធីបើកវេទិការសាធារណៈផ្សព្វផ្សាយអំពីសេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយខណ្ឌច្បារអំពៅ
Published Date: January 21, 2019
Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពបើកវេទិការសាធារណៈផ្សព្វផ្សាយអំពីសេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយខណ្ឌច្បារអំពៅ នៅសង្កាត់ព្រែកថ្មីដើម្បីឱ្យប្រជាពលរដ្ឋស្គាល់កាន់តែច្បាស់អំពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីភូមិទាំង៦នៃសង្កាត់ព្រែកថ្មី និងប្រជាពលរដ្ឋសរុបប្រមាណ៧២៦រូប។ ជាមួយគ្នានេះផងដែរ ការិយាល័យច្រកចេញចូលតែមួយខណ្ឌច្បារអំពៅបានចែកតារាងតម្លៃសេវារដ្ឋបាលជូនបងប្អូនប្រជាពលរដ្ឋ ពន្យល់អំពីការបង់តម្លៃសេវារដ្ឋបាល និងនីតិវិធីនៃការទទួលសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ។ ដោយឡែក លោកអភិបាលខណ្ឌច្បារអំពៅ បានស្នើសុំអោយប្រជាពលរដ្ឋទៅទទួលសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយដោយខ្លួនឯង សូមកុំពឹងអ្នករត់ការ ព្រោះអ្នករត់ការយកតម្លៃខ្ពស់លើសពីតម្លៃកំណត់របស់អន្តរក្រសួង។