News Detail

កិច្ចប្រជុំអន្តរក្រសួងក្រុមការងារបច្ចេកទេសក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម

Resource: OWSO

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្មមានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម ។ កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង“សេចក្តីណែនាំអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការអនុវត្តមុខងារក្នុងវិស័យពាណិជ្ជកម្ម”របស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម និងដឹកនាំដោយលោកសួន សំរិទ្ធ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងសហការីដែលជាប្រធាន អនុប្រធានការិយាល័យ ចំនួន៦រួប រីឯក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម មានការអញ្ជើញចូលរួមពីលោក មុំ ប៊ុនលី ប្រធាននាយកដ្ឋាន រួមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន អនុការិយាល័យ ចំនួន៣រូប ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង“សេចក្តីណែនាំអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការអនុវត្តមុខងារក្នុងវិស័យពាណិជ្ជកម្ម”សម្រាប់ការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

Recently News