ព័ត៌មានលម្អិត

ឯកឧត្តម រស់ ថាន់សន អនុរដ្ឋលេខាធិការ ក្រសួងពត៌មានបានដឹកនាំសម្របសម្រួលក្រុមពិភាក្សាទី៤លើប្រធានបទស្ដីពី មុខងារក្នុងវិស័យដាច់ដោយឡែកៗ

ថ្ងៃចេញផ្សាយ: April 24, 2019

ប្រភព: OWSO

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩៖ ឯកឧត្តម រស់ ថាន់សន អនុរដ្ឋលេខាធិការ ក្រសួងពត៌មានបានដឹកនាំសម្របសម្រួលក្រុមពិភាក្សាទី៤លើប្រធានបទស្ដីពី មុខងារក្នុងវិស័យដាច់ដោយឡែកៗដែលពាក់ព័ន្ធនឹងក្រសួងចំនួន៤រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល និងក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ៦០រូប នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិគ្រោះ និងផ្ដល់យោបល់ពីភាគីពាក់ព័ន្ធនានា ដើម្បីរកធាតុចូល សំខាន់ៗពាក់ព័ន្ធនឹងមុខងារក្នុងវិស័យដាច់ដោយឡែកៗរបស់ក្រសួងស្ថាប័នពាក់ព័ន្ធខាងលើ.

ព័ត៌មានថ្មីៗ

មតិយោបល់