ព័ត៌មានលម្អិត

សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍សិក្សាវាយតម្លៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក

ថ្ងៃចេញផ្សាយ: February 28, 2023

ប្រភព: OWSO

នាថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍សិក្សាវាយតម្លៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រពីអង្គការGIZ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងផែនការ តំណាងក្រសួងសុខាភិបាល តំណាងអង្គការGIZ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ខណ្ឌមួយចំនួន នៃរាជធានី ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពត ក្រចេះ ព្រៃវែង និងខេត្តកណ្តាល ព្រមទាំងអ្នកពាក់ព័ន្ធសរុបប្រមាណ១៧៥រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា ពិគ្រោះយោបល់ និងផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធទៅលើរបាយការណ៍សិក្សាវាយតម្លៃការគ្រប់គ្រង ចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ដែលបានរៀបចំដោយក្រុមការងារបច្ចេកទេសអន្តរក្រសួង។
សូមបញ្ជាក់ថា កន្លងមក ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានចុះសិក្សា និងវាយតម្លៃការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក នៅក្រុង ស្រុកមួយចំនួននៃខេត្តគោលដៅចំនួន៣ រួមមាន៖ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តកំពត ព្រមទាំងបានរៀបចំជារបាយការណ៍លទ្ធផលនៃការចុះសិក្សា និងវាយតម្លៃនេះផងដែរ។

ព័ត៌មានថ្មីៗ

មតិយោបល់