ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩ អនក្រ.បក ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្ងៃចេញផ្សាយ: December 13, 2019

ប្រភព: OWSO

បាត់ដំបង៖ ក្នុងគោលបំណងដើម្បីលើកម្ពស់ការយល់ដឹង និងដើម្បីឲ្យមានការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នកពាក់ព័ន្ធនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយអង្គការ GIZ ក្រោមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (កម្មវិធី DAR) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩ អនក្រ.បក ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ ដល់ស្រុកចំនួន០៤នៃខេត្តបាត់ដំបង ដែលរួមមាន ស្រុកបវេល ស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកមោងឫស្សី ។ ក្នុងកម្មវិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាល នាយករដ្ឋបាល និងនាយករងរដ្ឋបាល ប្រធានការិយាល័យប្រជាពលរដ្ឋ និងជំនួយការ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ព្រមទាំងមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធនានា ។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះបានអញ្ជើញពី កញ្ញា រដ្ឋា ហាសានី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោក ថាន់ ភក្តី អនុប្រធានការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីចូលរួមធ្វើបទបង្ហាញអំពីខ្លឹមសារនៃអនុក្រឹត្យ ១៩ ដើម្បីឱ្យអ្នកពាក់ព័ន្ធបានយល់ដឹងឱ្យបានស៊ីជម្រៅអំពីខ្លឹមសារក្នុងអនុក្រឹត្យដែលមានដូចជា៖
ទី១. បទបញ្ញតិ្តទូទៅ
ទី២. ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
ទី៣. ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
ទី៤. ទំនាក់ទំនងជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ
ទី៥. ការគាំទ្រ ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ
ទី៦. ទោសបញ្ញតិ្ត
ទី៧. អន្តរបញ្ញត្តិ
និងទី៨. អវសានបញ្ញត្តិ។

ព័ត៌មានថ្មីៗ

មតិយោបល់