ព័ត៌មានលម្អិត
វគ្គផ្សព្វផ្សាយ ស្ដីពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ
ថ្ងៃចេញផ្សាយ: August 8, 2019
ប្រភព: OWSO
ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចូលរួម វគ្គផ្សព្វផ្សាយ ស្ដីពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ នៅខេត្តកោះកុង វគ្គផ្សព្វផ្សាយនេះមានចូលរួមពី អភិបាល នៃគណៈអភិបាលស្រុក នៃខេត្តកោះកុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលស្រុក និងមន្រ្តីផ្ដល់សេវា ប្រមាណ២៦នាក់។

វគ្គផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ដើម្បីផ្តល់ចំណេះដឹង ឬធាតុចូលបន្ថែមទៀត ដល់មន្ត្រីផ្ដល់សេវារដ្ឋបាល នៅស្រុកគោលដៅ ដែលត្រូវបានបង្កើតជាយន្តការច្រកចេញចូលតែមួយ និងសម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានអោយកាន់តែប្រសើរឡើង។ ជាពិសេសគឺជួយសម្រួលដល់ការលើកម្ពស់គុណភាព គណន្យយភាព តម្លាភាព ប្រសិទ្ធភាព ដល់រដ្ឋបាលស្រុក ក្នុងការផ្តល់សេវាអោយបានប្រសើរ និងកាន់តែគៀកជិតប្រជាពលរដ្ឋហើយឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។




