ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលទី១ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ១១គោលដៅ

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំបើកវគ្គបណ្តុះបណ្តាលទី១ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន១១ ដែលមាន នៅអគារសាលប្រជុំធំជាន់ទី១ ទីស្តីការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ(គដកវិវិ)តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខ មន្ត្រីជួក្រោយទទួលបន្ទុកវិស័យសាធារណការរបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក ទាំង១១គោលដៅ មានស្រុកឯកភ្នំ ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុកភ្នំព្រឹក ស្រុករុក្ខគិរី នៃខេត្តបាត់ដំបង ស្រុកកោះធំ ស្រុកលើកដែក ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកកណ្តាលស្ទឺង និងស្រុកពញាឮនៃខេត្តកណ្តាល សរុបប្រមាណ ៦០រូប។

ព័ត៌មានថ្មីៗ

មតិយោបល់