ព័ត៌មានលម្អិត
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
ប្រភព: OWSO
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈ Videos Conference ដោយមានការចួលរួមពី លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន តំណាងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។
សិក្ខាកាមជាគ្រូបង្គោល ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សរុបចំនួន២០រូប ។
វគ្គបណ្តុះបណ្តាលនឹងធ្វើឡើងពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទដូចខាងក្រោម៖
១ – “ទស្សនៈទាននៃការផ្តល់សេវាសាធារណៈ” ធ្វើបទបង្ហាញដោយ លោក អ៉ឹង កែវរតនៈ
២ – “គោលការណ៍នៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ” ធ្វើបទបង្ហាញដោយ លោក តូច ពលពន្លក
៣ – “ការរៀបចំទីកន្លែង និងការបំពាក់សម្ភារបរិក្ខារ” ធ្វើបទបង្ហាញដោយ លោក តូច ពលពន្លក
៤ – “តួនាទី ភារកិច្ច និងការរៀបចំបុគ្គលិក” ធ្វើបទបង្ហាញដោយ លោក តូច ពលពន្លក
៥ – “នីតិវិធីផ្តល់សេវារដ្ឋបាល” ធ្វើបទបង្ហាញដោយ លោក តូច ពលពន្លក


