ព័ត៌មានលម្អិត

ម្មវិធីកិច្ចសន្ទនាលើកទី១ជាមួយការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត តាមរយ:កម្មវិធីZOOM

ប្រភព: OWSO

នាព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីកិច្ចសន្ទនាលើកទី១ជាមួយការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត តាមរយ:កម្មវិធីZOOM។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោក តូច ថុន អនុប្រធាននាយកដ្ឋាន ព្រមទាំងឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមទាំងក្រុមការងារសម្របសម្រួលថ្នាក់ជាតិសរុបប្រមាណ០៨រូបផងដែរ។

លោកប្រធាននាយកដ្ឋាន បានមានប្រសាសន៍លើកឡើងថា កម្មវិធីនេះបង្កើតឡើងដើម្បីជជែកពិភាក្សាគ្នាទៅលើប្រធានបទ ”ការកែលម្អលើការរៀបចំរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត” ដែលបានអនុវត្តកន្លងមក។ លោកបានលើកសរសើរថា ក្រោយពីដាក់ឱ្យដំណើរមក ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត បានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ លោកក៏សង្កេតឃើញមានចំណុចខ្វះខាតមួយចំនួនក្នុងការបំពេញការងារកន្លងមកផងដែរដោយសារជាយន្តការថ្មី។ លោកបានគូសបញ្ជាក់ថា យន្តការនេះបង្កើតឡើងដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសជួយបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋចំពោះរដ្ឋបាល និងជួយកាត់បន្ថយការដាក់ពាក្យបណ្តឹងទៅកាន់តុលាការផងដែរ។

កម្មវិធីនេះ ប្រព្រឹត្តិទៅមានរយៈពេលពេញ១ព្រឹក ក្រោមការដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សា ដោយឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋទាំង២៥រាជធានី ខេត្ត សរុបប្រមាណ៥០រូប។

ព័ត៌មានថ្មីៗ

មតិយោបល់