ព័ត៌មានលម្អិត
ពិធីប្រគល់ទទួលសំភារៈសម្រាប់ផ្តល់សេវាលើវិស័យសាធារណការ និងដឹកជញ្ជូន
ថ្ងៃចេញផ្សាយ: June 11, 2020
ប្រភព: OWSO
ភ្នំពេញ៖ ក្រោយពីបញ្ជប់វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីការផ្តល់សេវារដ្ឋបាល លើវិស័យសាធារណៈការ និងដឹកជញ្ជូនរួចមក នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ សាលាខណ្ឌថ្មីទាំងពីរនៃរាជធានីភ្នំពេញ គឺខណ្ឌកំបូល និងខណ្ឌបឹងកេងកង បានរៀបចំពីធីប្រគល់ទទួលសំភារៈ ពីដំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជូនដល់រដ្ឋបាលខណ្ឌ ក្នុងការប្រើប្រាស់សម្រាប់ការផ្តល់សេវាជូនប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថានៅរដ្ឋបាលខណ្ឌមានផ្តល់សេវាពាក់ព័ន្ធលើវិស័យសាធារណការ និងដឹកជញ្ជូនរួមមាន៖
ក-សេវាកម្មម៉ូតូ
1- ចុះបញ្ជីទោចក្រយានយន្ត
2- ប្តូរ ប័ណ្ណសម្គាល់ទោចក្រយានយន្ត
3- ទុតិយតា ប័ណ្ណសម្គាល់ទោចក្រយានយន្ត
4- តតិយតា ប័ណ្ណសម្គាល់ទោចក្រយានយន្ត
5- ប្តូរ ផ្លាកលេខទោចក្រយានយន្ត
6- ទុតិយតា ផ្លាកលេខទោចក្រយានយន្ត
7- តតិយតា ផ្លាកលេខទោចក្រយានយន្ត
ខ-សេវាកម្មត្រីចក្រយានយន្ត ឬរ៉ឺមក
8- ចុះបញ្ជីត្រីចក្រយានយន្ត
9- ចុះបញ្ជីរ៉ឺម៉ក(ទោចក្រយានយន្ត)
10- ប្ដូរ ប័ណ្ណសម្គាល់ត្រីចក្រយានយន្ត
11- ទុតិយតា ប័ណ្ណសម្គាល់ត្រីចក្រយានយន្ត
12- តតិយតា ប័ណ្ណសម្គាល់ត្រីចក្រយានយន្ត
13- ប្ដូរ ផ្លាកលេខត្រីចក្រយានយន្ត
14- ទុតិយតា ផ្លាកលេខត្រីចក្រយានយន្ត
15- តតិយតា ផ្លាកលេខត្រីចក្រយានយន្ត
គ-ការត្រួតពិនិត្យលក្ខណបច្ចេកទេសត្រីចក្រយានយន្ត
16- ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក
17- ទុតិយតា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស
18- តតិយតា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណបច្ចេកទេស
ឃ-ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន
19- ត្រីចក្រយានយន្ត
20- ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក
ង-ការបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន
21- ត្រីចក្រយានយន្ត
22- ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក
