ព័ត៌មានលម្អិត

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: August 16, 2019

ប្រភព: OWSO

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្ដីពីបែប​បទ និងនីតិវិធីនៃការទទួល និង​ការ​សម្រុះសម្រួល ដោះស្រាយបណ្តឹងរបស់ការិយាល័យ​ប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌក្រោមអធិបតីភាព​ លោក​ បួន​ ហេង​ ប្រធានប្រធាននាយកដ្ឋានមុខងារ និងធនធាន​ នៃអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ និងលោក​ វ៉ិត​ វឌ្ឍនា​ នាយករដ្ឋបាល សាលាខេត្តកំពត ព្រមទាំងសិក្ខាកាមអញ្ជើញចូលរួមពីស្រុកគោលដៅចំនួន៣១ នៃឆ្នាំ២០១៨ និងក្រុង ស្រុក ខណ្ឌគោលដៅចាស់ចំនួន៥​ សរុបចំនួនចំនួន ៥៧រូប។ ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្ដទៅរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើម​ពីថ្ងៃ​ទី១៤​ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ សិក្ខាកាមបានទទួលជំណេះដឹងម ពីគ្រូបង្គោលថ្នាក់ជាតិប្រកបដោយបទពិសោធន៍ ដែលផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ ១. បទបង្ហាញស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ២. បទបង្ហាញអំពីការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ៣. ការទទួល និងការសម្រាំងពាក្យបណ្ដឹង ៤. នីតិវិធីនៃការ ​ការ​សម្រុះសម្រួល ដោះស្រាយបណ្តឹង ៥. នីតិវិធីនៃការស៊ើបអង្កេតបណ្ដឹង ៦. នីតិវិធីនៃការ ​ការ​សម្រុះសម្រួល ដោះស្រាយបណ្តឹងនៅតុពិសេស ៧. ការរៀបចំផែនការការងារ ៨. កិច្ចការរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ចុច Link ខាងក្រោមដើម្បីទទួលបានរូបភាពទាំងអស់

Picture

ព័ត៌មានថ្មីៗ

មតិយោបល់