ព័ត៌មានលម្អិត

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ

ប្រភព: OWSO

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលបានរៀបចំឡើងដោយ អង្គការតម្លាភាពកម្ពុជា នៅសាលារាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក ជួ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈប្រកបដោយការឆ្លើយតបទៅនឹងតម្រូវការយេនឌ័រ ដល់មន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ ។

លោក បួន ហេង បានមានមតិសំណេះសំណាលក្នុងពិធីបិទវគ្គ និងផ្តល់កិត្តិយសប្រគល់វិញ្ញបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ជប់វគ្គបណ្តុះបណ្តាលដោយជោគជ័យសរុបប្រមាណ ៣០រូប។

ព័ត៌មានថ្មីៗ

មតិយោបល់