ព័ត៌មានលម្អិត
កិច្ចប្រជុំពិភាក្សាអំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងចំណូលដែលបានមកពីការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្
ថ្ងៃចេញផ្សាយ: August 15, 2018
ប្រភព: OWSO
ក្រសួងមហាផ្ទៃ៖នារសៀលថ្ងែពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប មានកិច្ចប្រជុំពិភាក្សាអំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងចំណូលដែលបានមកពីការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប ព្រមទាំងអញ្ជើញចូលរួមដោយ តំណាងក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ និងមន្ត្រីបចេ្ចកទេសជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយផ្អែកតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្មារតីឲីនៃកិច្ចប្រជុំលើកទី១៦ របស់គ.ជ.អ.ប ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ជាបណ្ដោះអាសន្នចាប់តាំងពីសប្ដាហ៍ទី៣ នៃខែកក្ដដា ឆ្នាំ២០១៨ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ខាងមុខ។

ដើម្បីធានាដល់ការគ្រប់គ្រងចំណូលដែលបានមកពីការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឱ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានអញ្ជើញតំណាងក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ និងមន្ត្រីបចេ្ចកទេសជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាអំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងចំណូលដែលបានមកពីការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលត្រូវផ្ដល់ដោយអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលបចេ្ចកទេសដល់មន្ដ្រីនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

