ព័ត៌មានលម្អិត
សេចក្ដីសម្រេចកំណត់យកស្រុកគោលដៅចំនួន៣១ នៃខេត្តចំនួន២៤ សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ…
ថ្ងៃចេញផ្សាយ: April 21, 2018
ប្រភព: OWSO
ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចកំណត់យកស្រុកគោលដៅចំនួន៣១ នៃខេត្តចំនួន២៤ សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ ក្នុងឆ្នាំ២០១៨ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។
ស្រុកទាំង៣១ នៃខេត្ត២៤នោះរួមមាន៖
១. ខេត្តបាត់ដំបង (ស្រុកបាណន់ ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុករតនមណ្ឌល
២. ខេត្តកណ្ដាល (ស្រុកអង្គស្នួល និងស្រុកកៀនស្វាយ)
៣. ខេត្តកំពត (ស្រុកទឹកឈូ និងស្រុកឈូក)
៤. ខេត្តសៀមរាប (ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់)
៥. ខេត្តបន្ទាយមានជ័យ (ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ)
៦. ខេត្តតាកែវ (ស្រុកបាទី)
៧. ខេត្តកំពង់ស្ពឺ (ស្រុកសំរោងទង)
៨. ខេត្តកំពង់ឆ្នាំង (ស្រុកកំពង់ត្រឡាច)
៩. ខេត្តពោធិ៍សាត់ (ស្រុកបាកាន)
១០. ខេត្តប៉ៃលិន (ស្រុកសាលាក្រៅ)
១១. ខេត្តត្បូងឃ្មុំ (ស្រុកត្បូងឃ្មុំ)
១២. ខេត្តកំពង់ចាម (ស្រុកកំពង់សៀម)
១៣. ខេត្តកំពង់ធំ (ស្រុកស្ទោង)
១៤. ខេត្តព្រះវិហារ (ស្រុករវៀង)
១៥. ខេត្តមណ្ឌលគិរី (ស្រុកកែវសីមា)
១៦. ខេត្តក្រចេះ (ស្រុកស្នួល)
១៧. ខេត្តព្រៃវែង (ស្រុកកំចាយមារ)
១៨. ខេត្តឧត្តរមានជ័យ (ស្រុកបន្ទាយអំពិល)
១៩. ខេត្តព្រះសីហនុ (ស្រុកស្ទឹងហាវ)
២០. ខេត្តកោះកុង (ស្រុកស្រែអំបិល)
២១. ខេត្តស្ទឹងត្រែង (ស្រុកសៀមប៉ាង)
២២. ខេត្តរតនគិរី (ស្រុកបរកែវ)
២៣. ខេត្តស្វាយរៀង (ស្រុកស្វាជ្រំ)
២៤. ខេត្តកែប (ស្រុកដំណាក់ចង្អើរ)។
ស្វាជ្រំ)
២៤. ខេត្តកែប (ស្រុកដំណាក់ចង្អើរ)។
