ព័ត៌មានលម្អិត

ក្រសួងមហាផ្ទៃសហការជាមួយក្រសួងពាក់ព័ន្ធរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេសនៃការផ្តល់សេវាតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

ខេត្តបន្ទាយមានជ័យ៖ ដោយមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនានា ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេសនៃការផ្តល់សេវាតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌជូនដល់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន០៨ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង​ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ មានរៀបចំពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយនេះ
ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្គោលតាមវិស័យជំនាញ ដូចជាវិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យឧស្សាហកម្ម និងវិស័យរ៉ែ និងថាមពល ព្រមទាំង ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីជួរមុខផ្នែកប្រគល់ទទួលឯកសារ និងមន្ត្រីបច្ចេកទេសតាមវិស័យជំនាញ ដែលមកពីបណ្តាលក្រុងស្រុកនៃខេត្តទាំង០៨ខាងលើ សរុបប្រមាណ ៤០៨នាក់។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយមានធ្វើបទបង្ហាញពីតំណាងក្រសួងទេសចរណ៍ តំណាងក្រសួងវប្បធម៌ តំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត និងតំណាងក្រសួងរ៉ែ និងថាមពល។

 

ព័ត៌មានថ្មីៗ

មតិយោបល់