ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាលើបញ្ជីមុខងារក្នុងវិស័យព្រៃឈើ និងជលផល និងការត្រៀមរៀបចំសេចក្តីព្រាងអនុក្រឹត្យផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: May 19, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ជីមុខងារក្នុងវិស័យព្រៃឈើ និងជលផល និងការត្រៀមរៀបចំសេចក្តីព្រាងអនុក្រឹត្យផ្ទេរមុខងារ និងធនធានទាំងនេះទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងមហាផ្ទៃ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ៣០រូប។

ព័ត៌មានថ្មីៗ

មតិយោបល់