ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ

ប្រភព: OWSO

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីសាលាខេត្តព្រះសីហនុ រួមមាននាយករដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានមន្ទីរកសិកម្ម និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀតរបស់សាលាខេត្តព្រះសីហនុ សរុបចំនួន២១រូប។

គោលបំណងនៃការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ គឺដើម្បីធានាការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព សង្គតិភាព និងស្របតាមលិខិតបទដ្ឋានដែលបានដាក់ចេញកន្លងមក។

ព័ត៌មានថ្មីៗ

មតិយោបល់