News Detail

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើកំណត់កម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

Resource: OWSO

នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Meeting) ជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើកំណត់កម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គណៈអធិបតី និងសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន:
-ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
-ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
-លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន
-ថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ៣០រូប។

គោលបំណងនៃកិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការពិភាក្សាកំណត់ និងកែសម្រួលកម្រៃសេវារដ្ឋបាលសំរាម សំណល់រឹងទីប្រជុំជន ដែលរដ្ឋបាលក្រុងព្រះសីហនុបានស្នើ
សុំកែសម្រួលលើកម្រៃសេវានៅទីតាំងមួយចំនួនមានតម្លៃលើសពីការកំណត់នៅក្នុងប្រកាសអន្តរក្រសួង និងតម្លៃសេវាទីតាំងមួុយចំនួនទៀតមិនមាននៅក្នុងប្រកាសអន្តរក្រសួង ដើម្បីឲ្យស្របតាមការកំណត់នៅក្នុងប្រការ៧ ជំពូក២ នៃប្រកាសអន្តរក្រសួងលេខ១៩៥ ប្រក ប.ស្ថ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីការកំណត់កម្រៃអតិបរមានៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

Recently News