News Detail
កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតសហគ្រាសគ្រប់គ្រងទីលានផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង
Resource: OWSO
ក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតសហគ្រាសគ្រប់គ្រងទីលានផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម ស៊ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានមុខងារ និងធនធាន សរុប១៣នាក់។

