ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ ដែលបានរៀបចំដោយ ក្រុមហ៊ុន KESS Innovation Plc នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra និងដោយមានការចូលរួមពីលោក ប៉េន គឹមស្រ៊ាន នាយកប្រតិបត្តិក្រុមហ៊ុន KESS Innovation។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសចំណុះនាយកដ្ឋានមុខងារ និងធនធាន បុគ្គលិកពាក់ព័ន្ធនៃក្រុមហ៊ុនKESS Innovation និងដោយមានការចូលរួមពីលោក លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកប្រគល់-ទទួលឯកសារ និងមន្ត្រីទទួលបន្ទុកការងារបេឡានៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តគោលដៅសាកល្បងចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប សរុបចំនួន ២៥រូប ។
សូមបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យក្រុមហ៊ុន ឃេស អ៊ិននើវេសិន (KESS Innovation) អនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តចំនួន០៣ គោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលប្រព័ន្ធទូទាត់វិក្កយបត្រ Payment Hubនេះ គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់វិក័យប័ត្រ អោយបានឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រជាពលរដ្ឋដែលបានមកស្នើសុំសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ អាចធ្វើការបង់កម្រៃសេវាតាមម៉ាស៊ីនបង់ប្រាក់KIOSK ដែលបានដាក់នៅក្នុងអង្គភាពច្រកចេញចូលតែមួយ តាមរយៈគណនីធនាគារដែលខ្លួនមាន។

ព័ត៌មានថ្មីៗ

មតិយោបល់