នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធានបានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការដាក់អនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ Payment Hub ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Kess Innovation តាមរយៈ Video Conference ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចំណុះនាយកដ្ឋានមុខងារ និងធនធាន និងលោក លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យក្រុមហ៊ុន Kess Innovation ធ្វើការដាក់អនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ Payment Hub ដែលរួមមានការទូទាត់តាមម៉ាស៊ីន Kios និងការទូទាត់តាមកម្មវិធីទូរស័ព្ទ Kess Mini App នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តចំនួន០៣គោលដៅរួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប និងរាជធានីភ្នំពេញ។