News Detail

កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

Resource: OWSO

នារសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានមុខងារ និងធនធាន មានរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ តាមរយៈ Video Conference។

កិច្ចប្រជុំនេះដឹកនាំដោយលោក បួន ហេង ប្រធាននាយកដ្ឋាន និងជាប្រធានក្រុមការងាររៀបចំកម្មវិធីព័ត៌មានវិទ្យា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចំណុះនាយកដ្ឋាន អ្នកអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា ទីប្រឹក្សាព័ត៌មានវិទ្យានៃលេខាធិការដ្ឋានគ.ជ.អ.ប ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយនៃខេត្តចំនួន៥ គឺខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

កិច្ចប្រជុំបានធ្វើឡើងពេញមួយរសៀល តាមរបៀវារៈសំខាន់ចំនួន៣៖
១-ស្តាប់បទបង្ហាញអំពីវឌ្ឍនភាពនៃកម្មវិធី
២- ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា
៣-លើកទិសដៅផែនការបន្ទាប់

Recently News