ព័ត៌មានលម្អិត
កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ថ្ងៃចេញផ្សាយ: August 10, 2020
ប្រភព: OWSO
ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កិច្ចប្រជុំនេះមានការចូលរួមពីនាយករដ្ឋបាលរាជធានី ខេត្ត និងលោក លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ទាំង ២៥ និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាល សរុបចំនួន ៦៥រូប។
កិច្ចប្រជុំនេះបានផ្តោតលើរបៀបវារៈចំនួន០៤គឺ៖ ទី១-បទបង្ហាញស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ទី២-បទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យលេខ២៥អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ និងសារាចរណែនាំសម្រាប់អនុវត្តអនុក្រឹត្យលេខ២៥ ដែលគ្រោងដាក់ចេញនាពេលខាងមុខនេះ ទី៣-ឃ្លីបវីដេអូខ្លីអំពីកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ រាជធានីខេត្ត និងទី៤-កិច្ចពិភាក្សាលើបញ្ហាប្រឈមនានា និងដំណោះស្រាយ។
