News Detail
កម្មវិធីជួបសន្ទនាលើកទី៣ជាមួយប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:កម្មវិធីZOOM
Resource: OWSO
ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីជួបសន្ទនាលើកទី៣ជាមួយប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ តាមរយ:កម្មវិធីZOOM។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមទាំងក្រុមការងារសម្របសម្រួលថ្នាក់ជាតិសរុបប្រមាណ០៧រូបផងដែរ។
កម្មវិធីនេះ មានរយៈពេល១ថ្ងៃ ដោយបែងចែកជា២ពេល៖
-ពេលព្រឹក៖ សម្រាប់ប្រធានការិយាល័យប្រជាពលរដ្ឋ អញ្ជើញមកពីក្រុង ស្រុក ខណ្ឌចំនួន ៥៨គោលដៅ
-ពេលរសៀល៖ សម្រាប់ប្រធានការិយាល័យប្រជាពលរដ្ឋ អញ្ជើញមកពីក្រុង ស្រុក ចំនួន៦១គោលដៅ
លោក តូច ថុន បានមានប្រសាសន៍លើកឡើងថា កម្មវិធីនេះបង្កើតឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ព្រមទាំងស្តាប់មតិយោបល់ ដោះស្រាយលើបញ្ហាប្រឈម និងសំនួរពាក់ព័ន្ធផ្សេងៗក្នុងការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌកន្លងមក។ លោកបានគូសបញ្ជាក់ដែរថា ក្នុងនាមការិយាល័យប្រជាពលរដ្ឋត្រូវមានភាពម្ចាស់ការ ឯករាជ្យ ជៀសវាងការរងឥទ្ធិពលផ្សេងៗដែលធ្វើឱ្យមានការរារែក ឬអាចប៉ះពាល់ដល់ការសម្រេចចិត្តនៅក្នុងដំណើរការសម្រុះសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ។
