ព័ត៌មានលម្អិត
ឯកឧត្តម បួន ហេង អញ្ជើញបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
ថ្ងៃចេញផ្សាយ: July 16, 2025
ប្រភព: OWSO
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃ គ.គ.ស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ នៅក្នុងពិធីបើកវគ្គតម្រង់ទិសនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក នឹម សួរ តំណាងកម្មវិធី ISD/GIZ ព្រមទាំងលោក លោកស្រី ប្រធាន និងបុគ្គលិកជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ចំនួន៦៦គោលដៅ សរុប១០៣នាក់។ សូមបញ្ជាក់ផងដែរថា វគ្គតម្រង់ទិសនេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពប្រធាន និងបុគ្គលិកជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗក្នុងការកត់ត្រា តាមដាន និងគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗដែលទទួលបានពីប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ។
