ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាអនុប្រធានគ្រប់គ្រងគម្រោង បានចូលរួមកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង។
កិច្ចប្រជុំនេះ មានសមាសភាពអញ្ជើញចូលរួមដោយផ្ទាល់ពីក្រុមការងារធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Katelijn Van Den Berg ថ្នាក់ដឹកនាំគម្រោង និងមន្ត្រីគម្រោងពាក់ព័ន្ធ នៃអង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអង្គភាពអនុវត្តគម្រោង ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងការចូលរួមតាមប្រព័ន្ធវីឌីអូពីចម្ងាយរបស់តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ សរុបអ្នកចូលរួមប្រមាណ ៥០រូប។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងទាំងបីសមាសភាគ រួមមាន៖
១) អង្គភាពអនុវត្តគម្រោង សមាសភាគទី១ ក្រសួងបរិស្ថាន
២) អង្គភាពគ្រប់គ្រងគម្រោង សមាសភាគទី២ ក្រសួងមហាផ្ទៃ និង