ព័ត៌មានលម្អិត

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ (កម្មវិធីមតិយើង)

ថ្ងៃចេញផ្សាយ: June 30, 2025

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ (កម្មវិធីមតិយើង)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងប្រធានផ្នែកទាំង២ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តចំនួន១០គោលដៅ និងអ្នកពាក់ព័ន្ធសរុបប្រមាណ៦០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរសព្ទដៃ(មតិយើង) និងចែករំលែកបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីទូរសព្ទដៃ។
កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសដល់ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងប្រធានផ្នែកទាំង២របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត លើកឡើងនូវបញ្ហាប្រឈម និងសំណើសំណូមពរនានាពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីទូរសព្ទដៃជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានមុខងារ និងធនធាន ជាសេនាធិការលើកិច្ចការនេះដើម្បីដោះស្រាយផងដែរ។

ព័ត៌មានថ្មីៗ

មតិយោបល់