ព័ត៌មានលម្អិត
ពិធីបិទវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
ថ្ងៃចេញផ្សាយ: February 11, 2026
ប្រភព: OWSO
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តនៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ពិធីបិទវគ្គនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីប្រធានផែ្នកទាំងពីររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន សរុបចំនួន១២០រូប ។
នៅក្នុងឱកាសនេះផងដែរ លោកប្រធាននាយកដ្ឋានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងវគ្គតម្រង់ទិសនាពេលនេះ ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់នូវបទបង្ហាញសំខាន់ៗរបស់គ្រូឧទ្ទេស ព្រមទាំងបានធ្វើការអនុវត្តសាកល្បងប្រើប្រាស់គ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។
លោកប្រធាននាយកដ្ឋាន ក៏បានគូសបញ្ជាក់បន្ថែមជូនអង្គពិធីទាំងមូលអំពីសាវតានៃការរៀបចំ និងការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹងនិងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងមានប្រសាសន៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗសម្រាប់ធ្វើការកត់ត្រាបណ្ដឹង និងព័ត៌មានផ្សេងៗដែលការិយាល័យប្រជាពលរដ្ឋទទួលបានតាមគ្រប់មធ្យោបាយ ជំនួសឱ្យការកត់ត្រាដោយដៃនៅក្នុងសៀវភៅទទួលពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦តទៅ ស្របតាមលិខិតលេខ១៦៤ សជណ ចុះថ្ងៃទៅ១៦ ខែមករា ឆ្នាំ២០២៦របស់ក្រសួងមហាផ្ទៃ។
