យុទ្ធនា​ការ​​ផ្សព្វផ្សាយ​​ព័ត៌មាន​​អំពី​​ការ​ផ្តល់​សេវា​​រដ្ឋបាល​​នៅ​​ការិយាល័យ​​ច្រក​ចេញ​ចូល​​តែ​មួយ​ និង​​ការិយាល័យ​​ប្រជា​ពលរដ្ឋ

December 19, 2017  

25442756_1779478405405334_2105109959446166679_n 25498329_1779478065405368_2221329188700205378_n 25445908_1779478298738678_6839066786073392912_n 25398866_1779478395405335_4205687421674275689_n 25507723_1779478155405359_262991020825247478_n 25396109_1779478092072032_7592155555151590289_n 25442838_1779478398738668_6243879007947297398_n 25594060_1779478182072023_6204553456063644770_n 25498184_1779478248738683_950842703852885744_nខណ្ឌ​ច្បារអំពៅ៖ នា​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ សាលាខណ្ឌ​ច្បារអំពៅ​បានរៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការផ្តល់សេវា​រដ្ឋបាល​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ដល់​ប្រជាពលរដ្ឋ អាជីវករ សិស្ស​និស្សិត ដោយមាន​ការដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នានា​ចំនុះ​រដ្ឋបាល​ខណ្ឌ ។
យុទ្ធនាការ​នេះ​បានធ្វើ​ឡើង​នៅ​ទីសាធារណៈ​ក្បែរ​ផ្សារ​ច្បារអំពៅ​ដោយ​លោក​អភិបាលខណ្ឌ​បាន​ថ្លែង​នូវ​ចំណាប់អារម្មណ៍ និង​ប្រកាស​ផ្សព្វផ្សាយ​អំពី​អត្ថន័យ និង​ខ្លឹមសារ​នៃ​ទាំងពីរ ជាមួយគ្នានេះដែរ សមាជិក​សមាជិការ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បានធ្វើការ​ដង្ហែរ​ជា​ក្បូន ព្រមទាំង​ចែក​ខិតប័ណ្ណ និង​ការពន្យល់​ណែនាំ​ដល់​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ​នានា​ផងដែរ។
កា​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ គឺជា​សកម្មភាព​ដ៏​សំខាន់​មួយ​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ សំដៅ​លើក​កំពស់​ការយល់ដឹង និង​បង្កើន​តម្លាភាព​ក្នុងការ​ទទួល​សេវា​របស់​ប្រជាពលរដ្ឋ ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar