ពិធី​បិទ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​

December 19, 2017  

25442741_1779445905408584_7125941267252401899_n 25442856_1779446352075206_539086636284721097_n 25552381_1779446472075194_420697011595132526_n 24774793_1779446012075240_6543574012678917603_n 25551950_1779446002075241_7573245378071536939_nឯកឧត្តម ចាន់ សុធា អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ២០១៨ នា​រសៀល​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ នៅ​សាលសន្និសីទ​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ចាម។

សិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ២០១៨ បាន​ប្រព្រឹត្តទៅ​រយៈពេល០២ថ្ងៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នាយកដ្ឋាន​មុខងារ និង​ធនធាន លេខាធិការដ្ឋាន​គ.ជ.អ.ប នាយក-នាយករង​រដ្ឋបាល​រាជធានី ខេត្ត​ទាំង២៥រាជធានី ខេត្ត អភិបាល-អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ និង​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​នៃ​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ចំនួន៥២ រួមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ សរុប​ប្រមាណ​ជាង២៣០នាក់។

ក្នុង​ពិធី​បិទ​អង្គសិក្ខាសាលា​នេះ ឯកឧត្តម ចាន់ សុធា មានប្រសាសន៍ថា សិក្ខាសាលា​រយៈពេល២ថ្ងៃនេះ​មាន​សារៈសំខាន់​ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​រយៈពេល០១ឆ្នាំ ព្រមទាំង​ចែករំលែក​បទពិសោធន៍​ល្អ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក។
ឯកឧត្តម​បាន​បញ្ជាក់ថា ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ទាំង៥២ បានផ្តល់​សេវា​សរុប​ចំនួន​ជិត៦០ម៉ឺន​សេវា ដែល​ទិន្នន័យ​នេះ​បង្ហាញ​នូវ​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ និង​ជា​សមិទ្ធផល​ដ៏​ធំធេង​នៃ​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​គោលការណ៍​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។

ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​ក្រុង ស្រុក ខណ្ឌ​គោលដៅ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បង្កលក្ខណៈ​ងាយស្រួល​ដល់​ពូក​គាត់​មក​ទទួលយក​សេវា​ដោយ​រីករាយ និង​ពេញចិត្ត។ ជា​ចុងក្រោយ ឯកឧត្តម​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ក្រុង ស្រុក ខណ្ឌ​ទាំងអស់​ខិតខំ​ពង្រឹងសមត្ថភាព ការទទួលខុសត្រូវ​និង​ភាពជា​ម្ចាស់​ដើម្បី​អនុវត្ត​មុខងារ​ទាំងអស់​ដែល​ថ្នាក់ជាតិ​បានប្រគល់​ជូន​ឱ្យមាន​ប្រសិទ្ធភាព។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar