ការិយាល័យ​ប្រជាពលរដ្ឋ​ថ្នាក់​រាជធានី​ ខេត្ត ​នឹង​ត្រូវ​រៀប​ចំ​បង្កើត​ នៅ​ទូ​ទាំង​២៥​រាជធានី​ ខេត្ត​

April 27, 2017  

1 7 5 IMG_2318 2នៅ​សាលប្រជុំ​លេខាធិការដ្ឋាន គ.ជ.អ.ប នា​ព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ មានការ​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​ផ្តល់យោបល់​លើ​សេចក្តីព្រាង​សេចក្តីណែនាំ​ស្តីពី​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ។

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អគ្គនាយក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ប្រធាន អនុប្រធាននាយកដ្ឋាន​មុខងារ និង​ធនធាន ព្រមទាំង​ប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី ទីប្រឹក្សា​ពាក់ព័ន្ធ​ជាច្រើនរូប កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិនិត្យ​ផ្តល់យោបល់​លើ សេចក្តីព្រាង​សេចក្តីណែនាំ​ស្តីពី​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មុននឹង​ដាក់​ឆ្លង​ថ្នាក់ដឹកនាំ និង​ស្នើសុំ​ការអនុម័ត​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា អង្គភាព​ច្រកចេញចូល​តែមួយ​នឹងត្រូវ​រៀបចំ​បង្កើត​នៅ​ទូទាំង២៥រាជធានី ខេត្ត ដែលមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ។ ទន្ទឹមគ្នា​នឹង​ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ​នេះ តម្រូវឱ្យមាន​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​ជាប់​នឹង​អង្គភាព​ច្រកចេញចូល​តែមួយ។

គោលបំណង​នៃ​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នេះ គឺ​ដើម្បី​ពិនិត្យមើល​លើ​ដំណើ​ការផ្តល់សេវា ពិសេស​ពាក់ព័ន្ធ​បណ្តឹងតវ៉ា ដូចជា​បណ្តឹងតវ៉ា​លើ​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​លើសពី​ការកំណត់ ក៏ដូចជា​ទទួល​នូវ​ការផ្តល់​យោបល់​កែលម្អ​នានា​របស់​ប្រជាពលរដ្ឋ​លើ​ការផ្តល់សេវា​របស់​រដ្ឋ​បាល​រាជធានី ខេត្ត។

ប្រជាពលរដ្ឋ​អាច​ប្តឹងទៅ​ការិយាល័យ​ប្រជាពលរដ្ឋ អំពី​ការប្រព្រឹត្ត​របស់​មន្ត្រី ដើម្បីឱ្យ​ការិយាល័យ​នេះ​ធ្វើការ​ស្រាវជ្រាវ សម្រុះសម្រួល​ដោះស្រាយ ឬ​លើក​យោបល់​ជូន​ស្ថាប័ន ឬ​អង្គភាព​សា​ម៉ី ដើម្បី​ដាក់​ទ​ន្ទ​កម្ម​ដល់​មន្ត្រី ដូច្នេះ​ការិយាល័យ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់។ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍​បញ្ជាក់។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar