កិច្ចប្រជុំពិភាក្សាអំពីការផ្ទេរមុខងារវិស័យឧស្សាហកម្ម និងសិប្បកម្ម

March 30, 2017  

17630174_1496499273703250_4699663693225159248_n 17523371_1496499460369898_8929980493787004335_n 17553565_1496499267036584_1629306261810184205_n 17634303_1496499280369916_8561390187710106022_nរាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ មីនា ២០១៧ មានការរៀបចំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរមុខងារវិស័យឧស្សាហកម្ម និងសិប្បកម្ម នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមអធិបតីភាពឯកឧត្តម គីម ទូច រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមបច្ចេកទេសនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុសផុលលើចំណុចសំខាន់ៗជាច្រើន ជាពិសេសការផ្ទេរមុខងារចុះបញ្ជីសហគ្រាសសិប្បកម្មដែលចាំបាច់ដល់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង និងឆ្លើយតបទាន់ពេលវេលា។

ជាចុងក្រោយ សមាជិកសមាជិកានៃកិច្ចប្រជុំបានឯកភាពគ្នា និងដាក់ផែនការសម្រាប់ក្រុមការងារអនុវត្តបន្តដូចខាងក្រោម៖
១- រៀបចំប្រកាសប្រតិភូកម្ម និងសេចក្តីណែនាំស្តីពីការបង្កើតរោងចក្រដែលមានកម្រិតទុនវិនិយោគក្រោម២លានដុល្លារអាមេរិកទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
២- រៀបចំសេចក្តីណែនាំស្តីពីការចុះបញ្ជីសហគ្រាស និងសិប្បកម្មដែលគ្មានហានិភ័យ មានដើមទុនក្រោម២០០លានរៀលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
៣- ធ្វើបច្ចុប្បន្នភាពប្រកាស និងរៀបចំសេចក្តីណែនាំក្នុងការអនុវត្តប្រកាសលេខ៦៤០ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីប្រតិភូកម្មអំណាចនៃការងារឧស្សាហកម្មជូនដល់ថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅនៃការិយាល័យច្រកចេញចូលតែមួយ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar