កិច្ច​ប្រជុំពិភាក្សា​អំពី​ការត្រៀម​រៀបចំ​អង្គភាពច្រក​ចេញចូល​តែមួយ និង​ការិយាល័យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

April 20, 2017  

17992177_1521487561204421_2074879455511214432_n (1) 18010677_1521487654537745_757597293092011293_n 18010878_1521487787871065_8767735142041873008_n 18033552_1521487671204410_3112858742025114530_nនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ មានការរៀបចំកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធាន និងអនុប្រធាននាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ អភិបាលរងរាជធានី នាយករងរដ្ឋបាល នាយកទីចាត់ការធនធានមនុស្ស និងមន្ត្រី បុគ្គលិកមួយចំនួនទៀតនៃសាលារាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំមន្ត្រី បុគ្គលិក ការរៀបចំឧបករណ៍-សម្ភារបរិក្ខានានា និងការពិនិត្យមើលទីតាំងអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលនឹងគ្រោងរៀបចំ និងសម្ភោធដាក់ឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar