នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ខែកុម្ភៈ​

February 28, 2017  

2 4 3 IMG_9918 IMG_9917 IMG_9916 5 1ភ្នំពេញ ថ្ងៃ២៨ កុម្ភៈ ២០១៧៖ នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំ​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ ឆ្នាំ២០១៧ ក្រោម​អធិបតីភាព លោក បួន ហេង ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន ក្រសួងមហាផ្ទៃ ដែល​កិច្ចប្រជុំ​នេះ​រៀបចំ​នៅ​បន្ទប់​ប្រជុំ​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំ​នេះ​រៀបចំឡើង ដើម្បី​ពិនិត្យមើល​អំពី​លទ្ធផល​ការងារ​ដែល​បានសម្រេច​ក្នុង​ខែកុម្ភៈ បញ្ហា​ប្រឈម​នានា និង​លើក​ទិសដៅ​ការងារ​ដែល​ត្រូវអនុវត្ត​សម្រាប់​ខែ​បន្តទៀត។

បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​ការិយាល័យ​ចំណុះ​នាយកដ្ឋាន​រួចហើយ លោក បួន ហេង បានផ្តល់​ការណែនាំ តម្រង់ទិស និង​ដាក់​ទិសដៅ​ការងារ​ដែល​ផ្តោតសំខាន់ៗលើ៖

– របៀបរបប​ធ្វើ​ការងារ ការទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ល។

– ការត្រៀម​រៀបចំ​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​ស្រុក​គោលដៅ​ចំនួន០៦បន្ថែមទៀត​នៅក្នុង​ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។

– ពង្រឹង​ការតាមដាន និង​ត្រួតពិនិត្យ​ដំណើរ​ការផ្តល់សេវា​នៅតាម​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ទាំង៤៦ក្រុង ស្រុក ខណ្ឌ​គោលដៅ និង​ការផ្តល់សេវា​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ដែល​មិនទាន់​បានរៀបចំ​ការិយាល័យ​ច្រកចេញចូល​តែមួយ។

– ការរៀបចំ​ផែនការ​សកម្មភាព​ក្នុង​ការពង្រីក​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​គោលដៅ​ឆ្នាំ២០១៧ ព្រមទាំង​ការរៀបចំ​ដាក់ចេញ​នូវ​លិខិតបទដ្ឋាន គតិយុត្តិ​នានា និង​ការរៀបចំ​ដំណើរ​ការផ្តល់សេវា​តាម​យន្តការ​ច្រកចេញចូល​តែមួយ​នៅតាម​រដ្ឋបាល​រាជធានី ខេត្ត ស្រុក និង​ឃុំ​សង្កាត់។

– ការរៀបចំ​ដាក់ចេញ​សេចក្តីណែនាំ​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន។

– ការចុះ​សិក្សា​ការផ្ទេរ​មុខងារ​សេវា​ទីប្រជុំជន​ពី​រដ្ឋបាលខេត្ត​ទៅ​រដ្ឋបាល​ក្រុង ព្រមទាំង​ចូលរួម​ក្នុង​កិច្ចដំណើរការ​ការផ្ទេរ​មុខងារ និង​ធនធាន​របស់​ក្រសួង​នានា​ដែល​បាន​ផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ព្រមទាំង​ទិសដៅ​ការងារសំខាន់ៗ និង​ចាំបាច់​ដែល​ត្រូវអនុវត្ត​មួយចំនួនទៀត។

 

 

ផ្តល់​យោបល់​

អ្នក​អាច​បង្ហាញរូបភាពតាមរយះ: Gravatar