ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ

123

អំពីការិយាល័យច្រកចេញចូលតែមួយ

ដើម្បីរួមចំណែកអនុវត្ត​​កម្មវិធីកំណែ​​​​ទម្រង់​​វិមជ្ឈការ​​​​​​និងវិសហមជ្ឈការ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​មហាផ្ទៃ ​បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅតាម​រដ្ឋបាល​​ក្រុង ស្រុក ខណ្ឌគោលដៅ ក្នុងគោលបំណងលើកកម្ពស់គុណភាពការ​ផ្តល់សេវារដ្ឋបាលជូន​ប្រជា​ពលរដ្ឋ ។ ការិយាល័យច្រកចេញចូលតែមួយគឺជា៖

  • កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឲ្យ​ទាន់​ពេល​វេលា និងតាមនីតិវិធីសាមញ្ញ
  • កន្លែង​ប្រមូល​ផ្តុំ​សេវា​កម្ម និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
  • កន្លែង​​អតិថិជន​មក​ទទួល​ទម្រង់​បែបបបទ និងទទួល​ព័ត៌មាន​​គ្រប់គ្រាន់ ច្បាស់លាស់​ពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវារដ្ឋបាល
  • កន្លែងផ្តល់លទ្ធផល​សំរេចជាផ្លូវការលើសេចក្តីស្នើសុំជូនដល់អតិថិជនវិញ។
  • ការិយាល័យនេះរួមមាន ផ្នែកជួរមុខ សម្រាប់ផ្តល់ព័ត៌មាន ទទួល និងប្រគល់ឯកសារ និង ផ្នែកជួរក្រោយ ដែលរួមមាន​មន្ត្រី ជំនាញ ដែលបញ្ជូនមកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធតាមវិស័យនានា​ដែល​បានធ្វើប្រតិភូកម្មមកឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីមកបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ ។​

ការិយាល័យច្រកចេញចូលតែមួយលើកកម្ពស់គុណភាពសេវាសាធារណៈ

ការិយាល័យ​ច្រកចេញ​ចូលតែមួយ ជា​កន្លែង​ប្រមូល​ផ្តុំសេវារដ្ឋបាល ដែលជា​តម្រូវ​ការចាំបាច់​​របស់​ប្រជាពលរដ្ឋ។ មន្ត្រី​ដែល​បំរើ​ការងារ​នៅ​​ការិយាល័យ​​ច្រកចេញ​ចូល​​តែមួយ ពេញ​ចិត្ត​នឹង​ផ្តល់​សេវាទាំង​​នោះ​​​ជូន​​ប្រជាពលរដ្ឋ ប្រកបដោយទឹក​ចិត្ត​សប្បាយ រីករាយ រួសរាយ រាក់ទាក់ និង​​មាន​​អាកប្បកិរិយា​​សុភាព​រាបសារ មិន​​ប្រព្រឹត្តិ​​អំពើ​ពុករលួយ ឬ​ស៊ី​សំណូក​ឡើយ។ ដើម្បីធានានូវតម្លាភាព តារាងតម្លៃសេវាត្រូវបានផ្សព្វផ្សាយជាសាធារណៈ និង​បិតបង្ហាញតាមជញ្ជាំង​ការិយាល័យច្រកចេញចូលតែមួយ។

ការិយាល័យច្រកចេញចូលតែមួយបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា

សេវា​សាធារណៈ​នឹង​មិន​មាន​លក្ខណៈ​ការិយាធិបតេយ្យ មាន​​ប្រសិទ្ធភាព​​​កាន់​​តែ​​ប្រសើរ​ឡើង ងាយ​ស្រួល រហ័ស​ទាន់ចិត្ត អាច​ជឿ​​ទុក​ចិត្ត​បាន​តាម​រយៈ​ការអនុវត្ត​​យន្តការ​រួមគ្នា​មួយ​គឺ ការិយា​ល័យ​ចេញចេញចូល​តែមួយ ។ កាល​ពី​មុន​ប្រជាពលរដ្ឋ​​ចង់ស្នើសុំ​សេវាកម្ម​អ្វីមួយ​​ដែល​​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​សមត្ថកិច្ច​ច្រើន គឺ​ពួក​គាត់​ត្រូវ​ទៅ​​ទំនាក់​ទំនងផ្ទាល់​ជា​មួយ​សមត្ថកិច្ច​ច្រើន​កន្លែង ប៉ុន្តែ​ពេល​នេះ​ពួកគាត់​ គ្រាន់​តែ​មក​​ស្នើសុំ​​សេវាកម្ម​ទាំង​នេះ​ នៅ​ការិយាល័យ​ច្រកចេញ​ចូល​​តែ​មួយ​​​ជា​ការ​​ស្រេច​​។​ ​រាល់​ទម្រង់​បែបបទ និង​លិខិត​ផ្សេងៗ​សម្រាប់ផ្តល់​ជូន​​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​លក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និង​ងាយយល់ ។

ការិយាល័យច្រកចេញចូលតែមួយបច្ចុប្បន្ន មានក្រសួងចំនួន១១បានធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវា​រដ្ឋបាលមកឲ្យក្រុង ស្រុក ខណ្ឌ រួមមាន ​ក្រសួង​ទេសចរណ៍ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន​និងកីឡា និងក្រសួងមហាផ្ទៃ។

DSC03918

អំពីការិយាល័យប្រជាពលរដ្ឋ

ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅតាមក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែ​មួយ     ​​​     រាជរដ្ឋាភិបាលបានបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋ ដែលមានសមត្ថកិច្ចទទួលពាក្យបណ្តឹងតវ៉ា និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ក្រុមហ៊ុនសហគ្រាស និងអង្គការសង្គមស៊ីវិល ក្នុងករណីមានភាពមិនប្រក្រតី ឬកំហុសឆ្គងរបស់បុគ្គលិកដែលបម្រើការងារក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនោះ។ ការិយាល័យនេះ ​ស្ថិតនៅក្នុង​រចនាសម្ព័ន្ធ​ក្រុង ស្រុក ខណ្ឌ ប៉ុន្តែ​ជា​ការិយាល័យ​ដាច់ដោយឡែក​មួយ ដែល​មិន​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ធ្វើ​សកម្មភាព​ដោយ​អ​ព្យា​ក្រិត។​ គោលបំណងសំខាន់ៗនៃការបង្កើតការិយាល័យនេះរួមមាន៖

  • ធ្វើឲ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព​ តម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយ បង្កើនភាព ពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • បង្កើនចូលរួម និងផ្តល់ឱកាសជូនប្រជាពលរដ្ឋបញ្ចេញមតិយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវអ្នកសម្រុះសម្រួលអព្យាក្រឹតមួយ ដែលជួយពួកគាត់ក្នុងការដោះស្រាយ​វិវាទទល់នឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ការិយាល័យប្រជាពលរដ្ឋដឹកនាំដោយប្រធានការិយាល័យមួយរូបហៅថា ប្រធានការិយាល័យប្រជាពលរដ្ឋ ដែលជាជាតំណាងអព្យាក្រឹតរបស់ប្រជាពលរដ្ឋ និងត្រូវបានជ្រើសរើសដោយការ​បោះឆ្នោត។

មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវការនូវ​ ការិយាល័យច្រកចេញចូលតែមួយ និង​ការិយាល័យប្រជាពលរដ្ឋនៅក្នុង​ក្រុង ស្រុក ខណ្ឌ​គោលដៅ​បាន​ចំនួន៣៦ក្រុង ស្រុក ខណ្ឌ​គោលដៅ​រួចហើយ។

ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ គឺជា​លទ្ធផល​​ដ៏ជាក់លាក់​មួយ ក្នុងការ​ជម្រុញ​ឲ្យមាន​ការផ្ទេរ​​មុខងារ​​ និងធនធានដល់​ថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីផ្ដល់​សេវា​ជូនដល់​ប្រជាពល​រដ្ឋ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការ​របស់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍​ថ្មីៗ
កិច្ច​ប្រជុំពិភាក្សា​អំពី​ការដាក់​ឱ្យ​ដំណើរ​ការនូវ​ការចុះ​បញ្ជីទោច​ក្រយាន្តយន្ត​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២ រសៀល នៅសាលប្រជុំលេខា​ធិការដ្ឋាន គ.ជ.អ.ប…

អាន​លម្អិត »

កិច្ចសម្ភាសស្តីពី “តួនាទីការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ”

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧៖ កិច្ចសម្ភាសរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគ.ជ.អ.ប ជាមួយទូរទស្សន៍បាយ័ន ក្នុងកម្មវិធី “អំពីកម្ពុជា”

អាន​លម្អិត »

នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ខែកុម្ភៈ​

ភ្នំពេញ ថ្ងៃ២៨ កុម្ភៈ ២០១៧៖ នាយកដ្ឋាន​មុខងារ​ និង​ធនធាន​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ​ក្រោម​អធិបតីភាព​ លោក​ បួន ហេង​ ប្រធាន​នាយកដ្ឋាន​មុខងារ ​និង​ធនធាន​ ក្រសួងមហាផ្ទៃ ​

អាន​លម្អិត »

អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​ បាន​និង​កំពុង​សិក្សា​ជម្រើស​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​ទំនើប​(សេវាOnline)

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចុះសិក្សាដំណើរការផ្តល់សេវា

អាន​លម្អិត »

កិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសជាន់ខ្ពស់របស់ក្រសួងព័ត៌មាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ចាន់ សុធា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប. បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​ជាន់ខ្ពស់​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

អាន​លម្អិត »

គ.ជ.អ.ប បើកកិច្ចប្រជុំលើកទី១៣ នៅទីស្តីការក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នៅ​ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ​ គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ តាម​បែប​លទ្ធ​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ​(គ.ជ.អ.ប)​ បើក​កិច្ច​ប្រជុំ​លើក​ទី​១៣​នៅ​ទីស្ដី​ការ​ក្រសួង

អាន​លម្អិត »

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើសេចក្តី​ព្រាងសេចក្តីណែនាំ​អន្តរក្រសួង​ស្តីពី​ការអនុវត្ត​មុខងារ​គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ថង់ប្លាស្ទិក

ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំអន្តរ…

អាន​លម្អិត »

ពិធីបិទសិក្ខាសាលា​បូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០១៦ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០១៧

ក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦៖ ខ្ញុំសូមកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការផ្តល់សេវា…

អាន​លម្អិត »

សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៧

ក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៧…

អាន​លម្អិត »

កម្ម​សិក្សា​របស់​ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ប្រធាន​ការិយាល័យ​​ប្រជាពលរដ្ឋស្រុកគោលដៅទាំង៦ថ្មី

បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសលើវិស័យទាំង៩ ដល់មន្ត្រីការិយាល័យច្រកចេញចូលតែមួយ កាលពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្រុង…

អាន​លម្អិត »

ឯកសារ​ថ្មីៗ
  • ២០១៧-អនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ២០១៧-អនុក្រឹត្យស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ២០១៧- ប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ប្រក ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ២០១៧- ប្រកាសអន្តរក្រសួងលេខ ១៤៣៤៣ ប្រក ស្តីពី ការផ្តល់ថវិការង្វាន់លើការគ្រប់គ្រង និងការប្រមួលចំណូលពីកម្រៃសេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • របាយការណ៍ឆមាសទី០១-ឆ្នាំ២០១៦
  • របាយការណ៏វឌ្ឍនភាពប្រចាំឆ្នាំ២០១៥
  • តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ
  • ការប្រមូល និងការកត់ត្រាបណ្ដឹង
  • ផែនការសកម្មភាព
  • នីតិវិធី នៃការបោះឆ្នោតជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋ
  • អាន​លម្អិត »